Ad Code

Responsive Advertisement

ការយកទឹកសុំពះយាំង

title here

នៀត: តាំងចិត្តយកវូហ្ទុដើម្បីសឡាត ឬ តវ៉ាហ្វ..។
អ្នកអាចសូត្រថា (ពីសមើលឡះ / Bismillah) :بِسْمِ اللَّهِ ។

title here

លាងបាតដៃទាំងពីរ ចំនួនបីដង។

title here

ខ្ពុរមាត់ ចំនួនបីដង។

បីតទឹកបញ្ចូលក្នុងច្រមុះ និង បញ្ចេញបកក្រៅវិញ ចំនួនបីដង។

title here

លាងមុខ ចំនួនបីដង(ចាប់ពីថ្ងាស់រហូតដល់ក្រោមចង្ការ ហើយចាប់ពីកូនត្រចៀកម្ខាងរហូតដល់កូនត្រចៀកម្ខាងទៀត។

title here

លាងដៃស្ដាំរហូតដល់កែងដៃ ចំនួនបីដង។ ហើយលាងដៃឆ្វេងរហូតដល់កែងដៃ ចំនួនបីដង។

title here

ជូតត្រចៀក ទាំងពីរ ទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង នឹងទឹកដែល សល់ពីការជូតក្បាល ឬអាចយកទឹកថ្មីប្រសិនបើទឹកនោះស្ងួតអស់។

title here

ជូតក្បាល ដោយចាប់ផ្តើមពីផ្នែកខាងមុខដល់ផ្នែកខាងក្រោយ និង ជូតត្រលប់ បញ្ច្រាសមកវិញ ចំនួនមួយដងគត់។ ការស្វែងយល់: ទីមួយ មានសាសនវិទូឥស្លាមមួយចំនួនយល់ឃើញថា ការជូតក្បាល
ត្រូវធ្វើបីដង ដូចអវៈយវៈដទៃទៀតដែរ។
ប៉ុន្តែទស្សនៈខាងលើដែលថា ត្រូវជូតក្បាលតែមួយដងនោះមានលក្ខណៈត្រឹមត្រូវ ជាងទស្សនៈដែលថា ត្រូវជូតក្បាលបីដងនោះ។
ទីពីរ សាសនវិទូឥស្លាមបានខ្វែងគំនិតគ្នាអំពីបញ្ហាថា តើត្រូវជូតក្បាល ទាំងអស់តែម្ដង ឬ ត្រូវជូតតែផ្នែកខ្លះនៃក្បាលក៏បានដែរ?
-ទស្សនៈទីមួយ ត្រូវជូតយ៉ាងហោចណាស់ ១/៤ នៃក្បាល ។
-ទស្សនៈទីពីរ ត្រូវជូតក្បាលទាំងអស់តែម្តង ។
-ទស្សនៈទីបី ត្រូវជូតផ្នែកណាមួយនៃក្បាល ទោះជាការ
ជូតនោះតិចក្តី ឬ ច្រើនក្តី ក៏វូហ្ទុរបស់គេត្រឹមត្រូវដែរ។

លាងជើងស្ដាំរហូតដល់កែងជើង។ ហើយលាងជើងឆ្វេងរហូតដល់កែងជើង។

របៀបតាយាំមុំ

titale here

នៀត តាយាំមុំ ដើម្បីសឡាត ឬ តវ៉ាហ្វ ជាដើម។

សូត្រ ពីសមើលឡ بِسْمِ الله (Bismillah)។

យកបាតដៃទាំងពីរ ដាក់លើធូលី ឬ ដីដែលស្អាត។

ជូតមុខ រួចប្រអប់ដៃទាំងពីរ (ចំនួនមួយដងគត់)។

Comments